ថៃ៖ បើទោះបីជាស្នេហារយៈពេល ១៤ ឆ្នាំ របស់តារាសម្ដែងស្រី Taew Natapohn និងលោក Ton Arch ត្រូវបានបញ្ចប់ទៅហើយ តែអ្នកទាំងពីរនៅតែមាន មិត្តភាពដ៏ល្អនឹងគ្នា ព្រមទាំង ជួយលើកទឹកចិត្តដល់គ្នាទៅវិញទៅមក ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ វាគឺជា រឿងបន្ទាន់ នៅក្នុងក្រុមគ្រួសាររបស់តារាស្រី Taew ដែលកំពុងតែ ត្រូវការ ការលើកទឹកចិត្តនិងជំនួយ បន្ទាប់ពីក្រុមគ្រួសាររបស់នាងផ្ទាល់ បានប្រកាសសុំការបរិច្ចាគឈាម ដើម្បីជួយលោកឪពុក ខណៈដែលលោកឪពុករបស់នាង មានឧប្បត្តិហេតុ និងទទួលការវះកាត់ ៥ ដង។ ហើយមុននេះ ឪពុករបស់នាង ត្រូវបានគេអនុញ្ញាតឱ្យចូលបន្ទប់ CCU ខណៈដែល មិត្តភក្តិនៅក្នុងឧស្សាហកម្មកម្សាន្តជាច្រើន ក៏បាននាំគ្នាជួយផ្សព្វផ្សាយព័ត៌មានអំពីការបរិច្ចាគឈាម នេះដែរ។
ម៉្យាងវិញទៀត ក្នុងចំណោមមិត្តភក្តិទាំងនោះ ក៏មានអតីតគូស្នេហ៍របស់នាង គឺលោក Ton Arch ដែលបានចូលរួមជួយប្រកាសសុំការបរិច្ចាគឈាមនៅលើបណ្ដាញសង្គម ខណៈដែលខ្លួនលោកផ្ទាល់ ក៏បានចូលមកបរិច្ចាគឈាម ដើម្បីជួយដល់ឪពុករបស់ Taew ផងដែរ។ យ៉ាងណាមិញ ហេតុការណ៍នេះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពពេញចិត្តយ៉ាងខ្លាំង ពីទំនាក់ទំនងដ៏ល្អរបស់អ្នកទាំងពីរ ដែលតែងតែជួយគ្នាទៅវិញទៅមកជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖






រូបភាព ដែល Ton បានបរិច្ចាគឈាម ដើម្បីជួយឪពុករបស់ Taew
Comments
Post a Comment